Vivo X1 ​ទូរ​ស័ព្ទ​ដែលមានកម្រាស់​ស្តើង​ជាង​គេ​បំផុត​ក្នុង​ពិ​ភព​លោក​



លោក​អ្នក​ប្រ​ហែល​ជា​មិន​ដែល​ធ្លាប់​លឺ​ពី​ប្រ​ភេទ​ទូរ​ស័ព្ទ​មួយ​នេះ​ឡើយ​ពីមុនមក។ ​ដើម្បី​អនុញ្ញាត​ឲ្យ​លោក​អ្នក​ជ្រាប​បាន​កាន់​តែ​ច្បាស់​ Vivo X1 ​ជា​ទូរ​ស័ព្ទ​មួយ​ប្រ​ភេទ​ដែលផ​លិត​ឡើង​ដោយ​ក្រុម​ហ៊ុន​ផលិត​ទូរ​ស័ព្ទ​របស់​ប្រ​ទេស​ចិន​មាន​ឈ្មោះ​ថា ​BKK Electornics​។ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​X1 ​ជា​ទូរ​ស័ព្ទ​មួយ​ប្រ​ភេទ​ដែល​សាក​សម​នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ប្រើ​ប្រាស់​ទាំង​ឡាយ ​ដោយ​បច្ចុប្បន្ន​វា​ត្រូវ​បាន​គេ​ប្រ​កាស​ជា​ផ្លូវ​ការ​ ​និង ​​ទទួល​ស្គាល់​ថា​ជា​ទូរ​ស័ព្ទ​ស្មាត​ហ្វូន​ដែល​មាន​កម្រាស់​ស្តើង​ជាង​គេ​បំ​ផុត​ក្នុង​ពិ​ភព​លោក​ ​ដោយ​​វា​មាន​កម្រាស់​ត្រឹម​តែ 6.65mm​ ប៉ុណ្ណោះ។ ​មិន​តែ​ប៉ុ​ណ្ណោះ ​វា​ត្រូវ​បាន​ផលិត​ឡើង​ដោយ​អាច​ផ្តល់​នូវ​គុណ​ភាព​សម្លេង​ក្នុង​កម្រិត​ខ្ពស់ ​ដំ​ណើរ​ការ​នៅ​លើ​ប្រព័ន្ធ​ប្រ​តិបត្តិការ ​Android 4.1 ​Jelly ​Bean ​និង​​ ​មាន​តម្លៃ ​៤០០ដុល្លា។ ​X1 ​មាន​អេ​ក្រង់​ទំ​ហំ ​4.7 ​អ៊ីង ​មាន​សមត្ថ​ភាព​បញ្ចេញ​រូប​ភាព​ក្នុង​កម្រិត ​HD (540 x 960 pixel) កា​មេ​រ៉ា​ខាង​ក្រោយ​ទំ​ហំ ​8 មេហ្កាភិច​សែល ​និង​ខាង​មុខ​មាន​ទំហំ ​1.3 មេហ្កា​ភិច​សែល ​និងមាន​អង្គ​ចង​ចាំ​ខាង​ក្នុង​ទំ​ហំ​​ 16GB ។
ផ្តល់ដោយ : ទស្សនាវដ្តីទូរស័ព្ទ
 




Share your views...

0 Respones to "Vivo X1 ​ទូរ​ស័ព្ទ​ដែលមានកម្រាស់​ស្តើង​ជាង​គេ​បំផុត​ក្នុង​ពិ​ភព​លោក​ "

Post a Comment

ពត៍មានថ្មីៗ
 

© 2012 ចំណេះដឹងIT All Rights Reserved. This Website Designed byTRixKing Blogger Template

x

Get Our Latest Posts Via Email - It's Free

Enter your email address:

TwitterFacebookGoogle PlusLinkedInRSS FeedEmail

Delivered ByFeedBurner

;