Galaxy Note 2 បាន​លក់​ចេញ​អស់ 5 លាន​គ្រឿង នៅ​ទូ​ទាំង​ពិភព​លោក




កាល​ពី​ដើម​ខែ​វិច្ឆិកា​កន្លង​មក ក្រុមហ៊ុន Samsung បាន​ប្រកាស​ថា គេ​លក់ Samsung Galaxy Note 2 អស់​ជាង 3 លាន​គ្រឿង​នៅ​ទូ​ទាំង​ពិភព​លោក។ ក៏​ប៉ុន្តែ ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក ក្រុមហ៊ុន​នេះ​ក៏​បាន​ប្រកាស​ថា ការ​លក់​ស្ទុះ​ឡើង​ដល់ 5 លាន​គ្រឿង​ឯ​ណោះ។ នេះ​គឺ​ជា​ការ​លក់​ដ៏​អស្ចារ្យ​បំផុត ហើយ​ពួក​គេ​ប្រាកដ​ជា​លក់​បាន​ច្រើន​ជាង​នេះ​ទៀត​ក្នុង​ពេល​សម្រាក​ខាង​មុខ​នេះ។ មួយ​វិញ​ទៀត នៅ​ក្នុង​សន្និសីទ​នៃ​ការ​ចេញ​លក់ Galaxy Note 2 នេះ លោក JK Shin ដែល​ជា​នាយក​ប្រតិបត្តិ Samsung Mobile បាន​បង្ហាញ​ថា គោល​ដៅ​នៃ​ការ​លក់​របស់​គេ គឺ​ត្រូវ​លក់​ឱ្យបាន 20 លាន​គ្រឿង។
ប្រភព៖ Android Central
ផ្តល់ដោយ : ទស្សនាវដ្តីទូរស័ព្ទ




Share your views...

0 Respones to "Galaxy Note 2 បាន​លក់​ចេញ​អស់ 5 លាន​គ្រឿង នៅ​ទូ​ទាំង​ពិភព​លោក"

Post a Comment

ពត៍មានថ្មីៗ
 

© 2012 ចំណេះដឹងIT All Rights Reserved. This Website Designed byTRixKing Blogger Template

x

Get Our Latest Posts Via Email - It's Free

Enter your email address:

TwitterFacebookGoogle PlusLinkedInRSS FeedEmail

Delivered ByFeedBurner

;