កម្សាន្ត​រីករាយ​គ្មាន​ដែន​កំណត់​ជាមួយ​កុំព្យូទ័រ​ Desktop Sony VAIO L Series 24




នៅ​លើ​អេក្រង់​ទំហំ ២៤អ៊ីញ ប្រភេទ Touchscreen ​របស់​កុំព្យូទ័រ​ Desktop VAIO L Series 24 របស់​ក្រុមហ៊ុន​ Sony​ ដែល​មាន​រាង​ស្ដើង​សង្ហារ​ នឹង​ធ្វើ​ឱ្យ​លោក​អ្នក​អាច​រីករាយ​ជាមួយ​នឹង​ការ​កម្សាន្ត​គ្រប់​ប្រភេទ។​ បច្ចេកវិទ្យា​ Touchscreen ​រួម​ជាមួយ​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows 8 ​ថ្មី​របស់​ Microsoft ​នឹង​ផ្ដល់​នូវ​បទពិសោធន៍​ថ្មី​សម្រាប់​លោក​អ្នក​ក្នុង​ការ​ប្រើ​ប្រាស់​កុំព្យូទ័រ​ Desktop ​នា​ពេល​បច្ចុប្បន្ន។​ អេក្រង់​របស់​ VAIO L Series 24 ​មាន​លក្ខណ​ភ្លឺ​ច្បាស់​ និង​មាន​កម្រិត​ Resolution 1920 x 1080 pixel ​ដែល​នឹង​ជួយ​លោក​អ្នក​អាច​រីករាយ​ជាមួយ​នឹង​ការ​មើល​វីដេអូ​ក្នុង​កម្រិត​ 1080p ​ដោយ​គ្មាន​ភាព​រអាក់រអួល​ ក៏​ដូចជា​ការ​លេង​ហ្គេម​គ្មាន​ដែន​កំណត់​ផង​ដែរ។​ ជាង​នេះ​ទៅ​ទៀត​ Desktop ​មួយ​គ្រឿង​នេះ​ក៏​បាន​បំពាក់​មក​ជាមួយ​នូវ​ HD Web Camera ​ដែល​អាច​ឱ្យ​លោក​អ្នក​ទទួល​បាន​នូវ​រូបភាព​ក្នុង​កម្រិត​គុណភាព​យ៉ាង​ច្បាស់​ នៅ​ពេល​សន្ទនា​ជា​វីដេអូ៕

លក្ខណ​សម្បត្តិ​របស់​ VAIO L Series 24
- CPU ​ប្រភេទ Intel Core i5-3210M ទំហំ 2.50GHz ជាមួយ​ Turbo Boost up to 3.10GHz
- RAM ទំហំ 8GB DDR3/1600MHz
- Hard Drive ទំហំ 2TB (5400rpm)
- អេក្រង់​ទំហំ 24-inch ជាមួយ​នឹង​ Resolution 1920 x 1080 pixels Full HD
- ក្រាហ្វិក​ Intel HD Graphics 4000
- វិមាត្រ​ 23.15″ (W) x 16.19″ (H) x 6.78″ (D)
- Bluetooth® Technology : Bluetooth® Standard (4.0 + HS)
- Ethernet Protocol : 1000BASE-T/100BASE-TX/10BASE-T
- Optical Drive Support – CD/DVD : Read / Write




Share your views...

0 Respones to "កម្សាន្ត​រីករាយ​គ្មាន​ដែន​កំណត់​ជាមួយ​កុំព្យូទ័រ​ Desktop Sony VAIO L Series 24"

Post a Comment

ពត៍មានថ្មីៗ
 

© 2012 ចំណេះដឹងIT All Rights Reserved. This Website Designed byTRixKing Blogger Template

x

Get Our Latest Posts Via Email - It's Free

Enter your email address:

TwitterFacebookGoogle PlusLinkedInRSS FeedEmail

Delivered ByFeedBurner

;