Phablet ជំនាន់ថ្មី Note II របស់ Samsung រយៈពេលត្រឹម ២ខែប៉ុណ្ណោះអាចទទួលបានលទ្ធផលនៃការលក់ចេញទៅប្រទេសចំនួន ១២៨ ប្រទេសជុំវិញពិភពលោកយ៉ាងគាប់ប្រសើរ គឺលក់បានដល់ទៅ ៥លានគ្រឿងឯណោះ។ គេឃើញ phablet ជំនាន់ក្រោយ Note II នេះបានយកឈ្នះបំបែកកំណត់ត្រាលក់ដាច់ច្រើនជាង Galaxy Note ជំនាន់ដំបូងរបស់ Samsung ដល់ទៅ ៣លានគ្រឿង ខណៈ Galaxy Note រយៈពេល ២ខែដូចគ្នាអាចវាយលុកទីផ្សារបានត្រឹមតែ ២លានគ្រឿង។
គួរបញ្ជាក់ផងដែរថា Samsung កន្លងមកធ្លាប់បានប្រកាស ខ្លួនអាចលក់ចេញ Galaxy S III ទូទាំងពិភពលោកបាន ៣០លានគ្រឿងហើយដោយចំណាយរយៈពេលត្រឹមតែ ៥ខែប៉ុណ្ណោះ ហើយក៏រំពឹងទុកមុនថា នឹងអាចឈានទៅដល់ ៤០ លានគ្រឿង នៅត្រីមាសទី៤ឆ្នាំ២០១២នេះ៕
ចុចត្រង់នេះដើម្បីតាមដាន ព័ត៌មានបច្ចេកវិទ្យាថ្មីៗ
ប្រែសម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ សប្បាយ
ប្រភព & រូបភាព៖ សប្បាយ
Share your views...
0 Respones to "Galaxy Note II ពីរខែនេះលក់ម៉េចហើយ? "
Post a Comment