បន្តស្វែងយល់ អត្ថន័យរបស់ពាក្យគន្លឹះជាច្រើនទៀត សូមចុចទីនេះ
ឧទាហរណ៍៖ ស៊ីមកាតរបស់អ្នក ប្រើប្រាស់ប្រព័ន្ធណាមួយក្នុងប្រទេសកម្ពុជា ហើយអ្នកធ្វើដំណើរទៅប្រទេសណាមួយផ្សេងទៀត ដោយចង់ប្រើលេខទូរស័ព្ទដដែល។ ដូច្នេះអ្នកគ្រាន់តែភ្ជាប់សេវាកម្មRoaming របស់Operator ដែលអ្នកកំពុងប្រើប្រាស់នោះមានន័យថា ថ្វីត្បិតតែអ្នកស្ថិតនៅប្រទេសទីពីរ ក្រៅពីកម្ពុជាក៏អ្នកនៅតែអាចប្រើប្រាស់ស៊ីម ដូចជាហៅចេញ/ចូល ផ្ញើ/ទទួលសារ និងសេវាផ្សេងៗដូចនៅក្នុងប្រទេសអ៊ីចឹង ប៉ុន្តែទឹកប្រាក់របស់អ្នកនឹងត្រូវបានកាត់ ពីស៊ីមដោយស្វ័យប្រវត្តិក្នុងតម្លៃកំណត់ណាមួយ។Roaming ចែកចេញជាប៉ុន្មានប្រភេទ? សេវាកម្មផ្គត់ផ្គង់បណ្ដាញសេវាទូរស័ព្ទឆ្លងប្រទេសនេះត្រូវបានបែងចែកជា២ គឺSIM-based roaming និងUsername/password-based roaming។ ប្រភេទសេវាកម្មRoaming ទាំងពីរនេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ស៊ីម(Subscriber) ភ្ជាប់ (roam) ទៅកាន់បណ្ដាញសេវាឥតខ្សែក្នុងស្រុក (Wireless Local Area Network) តាមរយៈការភ្ជាប់ទៅកាន់GMS Mobile Operator (ក្រុមហ៊ុនម្ចាស់ប្រព័ន្ធស៊ីមដែលគេកំពុងតែប្រើ) ឬភ្ជាប់ទៅកាន់Mobile Operator ដែលសហការជាមួយMobile Operatorដែលគេកំពុងប្រើ ក្នុងតំបន់/ប្រទេសដែលអ្នកប្រើប្រាស់នោះកំពុងស្ថិតនៅ។
ដោយ៖ សប្បាយ
Share your views...
0 Respones to "Roamingជាអ្វី? "
Post a Comment