មួយក្បាច់ម្នាក់ Samsung ប្តឹង iPad Mini, Apple ប្តឹង Galaxy Note 2
ក្រុមហ៊ុន Apple និងក្រមហ៊ុន Samsung នៅតែប្តឹងគ្នាមិនព្រមចប់ងាយៗនោះទេ មួយៗគិតតែបន្ថែមម៉ូឌែលទូរស័ព្ទថាមួយនេះល្មើសប័ណ្ណប៉ាតង់ មួយនោះល្មើសប័ណ្ណប៉ាតង់ ។
ពេលនេះខាងក្រុមហ៊ុន Samsung បានបើកឆាកមុនដោយបានបន្ថែមឈ្មោះ iPad Mini ចូលទៅក្នុងបណ្តឹងល្មើសប័ណ្ណប៉ាតង់ផ្នែកបច្ចេកវិទ្យាឥតខ្សែរបស់ក្រុមហ៊ុន Samsung (iPhone 5 ក៍ជាប់បណ្តឹងដែរមុននេះបន្តិច) ខណះព្រមគ្នាដែរនោះខាងក្រុមហ៊ុន Apple ក៍មិនព្រមអោយ Samsung នៅសុខស្រួលទេ
ដោយប្តឹងតបតទៅវិញនូវម៉ូឌែលទូរស័ព្ទ Samsung Galaxy Note II ហើយនិង Samsung Galaxy S3 ពីបណ្តឹងល្មើសប័ណ្ណប៉ាតង់ផ្នែករចនាម៉ូដ ។
ចំពោះបញ្ហានេះនៅមិនទាន់ដឹងថា Apple រឺ Samsung នរណាជាអ្នកចាញ់រឺឈ្នះនោះទេ យើងខ្ញុំនឹងជូនដំណឹងលោកអ្នកនៅពេលក្រោយបន្ថែមទៀត ។
Tags: ទូរសព្ទ
Subscribe to:
Post Comments (Atom)
ពត៍មានថ្មីៗ
Share your views...
0 Respones to "មួយក្បាច់ម្នាក់ Samsung ប្តឹង iPad Mini, Apple ប្តឹង Galaxy Note 2"
Post a Comment