ជាការពិតណាស់ ការប្រើប្រាស់បច្ចេកវិទ្យាទូរស័ព្ទមកទល់ពេលបច្ចុប្បន្ននេះ បានឆ្លងកាត់បច្ចេកវិទ្យា 3 ជំនាន់រួចមកហើយ ដោយបច្ចេកវិទ្យាទូរស័ព្ទជំនាន់ទី 1 ប្រើប្រាស់ប្រព័ន្ធ Analog រួចរីឯជំនាន់ទី 2 (2G) វិញ ប្រើប្រាស់ប្រព័ន្ធ GPRS និង EDGE។ រហូតមកដល់ជំនាន់ទី 3 នេះ គេបានផ្លាស់ប្ដូរមកប្រើប្រាស់ប្រព័ន្ធ 3G ដែលក្នុងប្រព័ន្ធនេះ បានបំពាក់បច្ចេកវិទ្យា HSDPA សម្រាប់ការ Download និង HSUPA សម្រាប់ការ Upload។ បច្ចេកវិទ្យា 3G ក៏ត្រូវបានគេធ្វើការ Upgrade ទៅជា 3.5G, 3.75G ឬ 3.9G ដើម្បីឲ្យប្រសិទ្ធភាពក្នុងការប្រើប្រាស់មានកម្រិតកាន់តែខ្ពស់ផងដែរ។ ចុងក្រោយនេះ គេបានធ្វើការផ្លាស់ប្ដូរមកប្រើប្រាស់ប្រព័ន្ធ 4G LTE បន្តទៀត ក្នុងគោលបំណងធ្វើឲ្យការបញ្ជូន និងទទួលទិន្នន័យ កាន់តែមានប្រសិទ្ធភាពអស្ចារ្យជាងមុនទៅទៀត។
ល្បឿនរបស់ប្រព័ន្ធ 4G
ចាប់ពីពេលនេះតទៅ បច្ចេកវិទ្យាក្នុងកាទំនាក់ទំនងនឹងផ្ដោតសំខាន់ទៅលើល្បឿន ក្នុងការតភ្ជាប់ជាងអ្វីផ្សេងទៀតទាំងអស់ ក្នុងនោះរួមមានប្រព័ន្ធ 4G នេះផងដែរ។ ប្រព័ន្ធ 4G អាចផ្តល់ល្បឿនក្នុងការ Download Data ឬទិន្នន័យបានលឿនរហូតដល់ 100 Mbps សម្រាប់អ្នកប្រើប្រាស់ ដែលមិនស្ថិតនៅមួយកន្លែង ឬប្រើប្រាស់ក្នុងពេលកំពុងធ្វើដំណើរតាមឡាន ឬរទេះភ្លើង។ ឯអ្នកប្រើប្រាស់ ដែលស្ថិតនៅមួយកន្លែង ឬធ្វើដំណើររដោយថ្មើរជើងវិញ នឹងទទួលបានល្បឿនក្នុងការ Download Data ដល់ទៅ 1024 Mbps ឬ 1 Gbps តែម្តង។
តែនៅក្នុងការប្រើប្រាស់ប្រព័ន្ធ 4G ពិតប្រាកដ ដែលផ្តល់សេវាកម្មដោយក្រុមហ៊ុននៅក្រៅប្រទេសនោះ បានបង្ហាញឲ្យឃើញថា ពេលចាប់ផ្តើមប្រើប្រាស់ទូរស័ព្ទជាលើកដំបូង ល្បឿនក្នុងការ Download ទិន្នន័យតាមរយៈប្រព័ន្ធ 4G ទទួលបានត្រឹម 20-80 Mbps ប៉ុណ្ណោះ តែវាអាចចាត់ទុកថា មានល្បឿនលឿនខ្លាំងណាស់សំរាប់ការប្រើប្រាស់អ៊ីនធឺណិតជាទូទៅ។
ចំណែកឯការផ្តល់សេវាកម្មរបស់ប្រភពចែកចាយវិញ ប្រសិនបើស្ថិតនៅកន្លែងវាល ពុំមានអ្វីបិទបាំងនោះ ប្រព័ន្ធ 4G នឹងផ្តល់សេវាបានរយៈចម្ងាយឆ្ងាយដល់ទៅ 30 គីឡូម៉ែត្រ តែករណីស្ថិតក្នុងអាគារនៅទីក្រុងវិញ វានឹងផ្តល់សេវាបានរយៈចម្ងាយជិតត្រឹម 500 ម៉ែត្រ ទៅ 1 គីឡូម៉ែត្រប៉ុណ្ណោះ។
បច្ចេកវិទ្យារបស់ LTE
បច្ចេកវិទ្យា LTE បែងចែកការទទួល និងបញ្ជូនទិន្នន័យជា 2 ប្រភេទគឺៈ Time Division Duplex (TDD) និង Frequency Division Duplex (FDD) ដោយបច្ចេកវិទ្យាទាំង 2 នេះ មានលក្ខណៈខុសគ្នាដូចតទៅ៖- Time Division Duplex(TDD) គឺការបញ្ជូន ឬទទួលទិន្នន័យតាមរយៈ Downlink និង Uplink ដោយប្រើប្រាស់ហ្វ្រេកង់តែមួយ តែអាចប្រើប្រាស់ហ្វ្រេកង់ផ្សេងគ្នាខ្លះ ក្នុងពេលមានល្បឿនលឿន តែមិនបង្កឲ្យមានលក្ខណៈខុសប្រក្រតីកើតឡើងឡើយ។
- Frequency Division Duplex (FDD) គឺការបញ្ជូន ឬទទួលទិន្នន័យ Downlink និង Uplink ដែលបែងចែកហ្វ្រេកង់ផ្សេងៗគ្នា។
សេវាកម្ម និងកម្មវិធីដែលនឹងផ្តល់ជូនអ្នកប្រើប្រាស់តាមរយៈប្រព័ន្ធ 4G
ដូចលោកអ្នកបានជ្រាបច្បាស់ហើយថា ពេលប្រព័ន្ធ 3G ត្រូវបានបើកឲ្យប្រើប្រាស់ក្នុងពេលដំបូងៗនោះ មានសេវាកម្មផ្សេងៗជាច្រើនបានលេចចេញមកទាក់ទងនឹងរូបភាព សម្លេង និងផែនទី ដែលប្រព័ន្ធ 2G ពុំអាចធ្វើបាន។ ដូច្នេះហើយ នៅពេលប្រព័ន្ធ 4G ត្រូវបានបើកឲ្យប្រើប្រាស់បានពេញលេញនោះ សេវាកម្មផ្សេងៗនឹងចាប់ផ្តើមលេចចេញមកបន្ថែមទៀតជាមិនខាន ក្នុងនោះរួមមាន៖- ការសិក្សា : អ្នករៀននៅកន្លែងឆ្ងាយៗ នឹងអាចទាញយកទិន្នន័យ ឬវីដេអូនៃការបង្រៀនបានកាន់តែលឿន ព្រមទាំងអាចមើលវីដេអូការបង្រៀនជាលក្ខណៈផ្សាយបន្តផ្ទាល់បានរហ័សទាន់ចិត្ត ហើយទទួលបានឱកាសស្មើនឹងអ្នករស់ក្នុងទីក្រុងដែរ។
- វេជ្ជសាស្ត្រ : ពេលមានល្បឿនលឿនដល់កម្រិតនេះ អ្នកប្រើប្រាស់ដែលជាអ្នកជម្ងឺ អាចធ្វើការបញ្ជូនទិន្នន័យ ឬអាការៈរបស់ខ្លួនទៅកាន់វេជ្ជបណ្ឌិត ហើយវេជ្ជបណ្ឌិតផ្ទាល់ ក៏អាចផ្ញើវីដេអូស្ដីពីការព្យាបាលទៅកាន់វេជ្ជបណ្ឌិតដូចគ្នា ដែលស្ថិតនៅតំបន់ឆ្ងាយៗបានផងដែរ។
- ការកម្សាន្ត : បច្ចុប្បន្ននេះ អ្នកប្រើប្រាស់អាចបើកមើលវីដេអូកម្សាន្តផ្សេងៗបានតាមរយៈប្រព័ន្ធ 3G តែពេលមានគេប្រើប្រាស់ច្រើននោះ ល្បឿនក្នុងការប្រើប្រាស់ នឹងប្រែជាយឺត ឬជាប់គាំង។ ប៉ុន្តែនៅពេលប្រព័ន្ធ 4G បានមកដល់ អ្នកប្រើប្រាស់នឹងអាចទាញយកវីដេអូបានយ៉ាងរហ័ស ហើយថែមទាំងមានគុណភាពខ្ពស់កម្រិត HD ថែមទៀតផង។
- ការចែករំលែកបណ្ដាញអ៊ីនធឺណិត : ពេលប្រព័ន្ធ 4G ចាប់ផ្តើមប្រើប្រាស់បានពេញលេញនោះ តំបន់ដែលស្ថិតនៅឆ្ងាយៗ នឹងទទួលបានការប្រើប្រាស់អ៊ីនធឺណិតបានកាន់តែងាយ ព្រោះក្រុមហ៊ុនផ្តល់សេវាកម្មអាចធ្វើការដំឡើងស្ថានីយមួយនៅតំបន់ឆ្ងាយៗ រួចបន្តចែកចាយទៅតំបន់ផ្សេងៗទៀតនៅជិតនោះ ដោយមិនចាំបាច់បោះបង្គោលអង់តែននៅគ្រប់ទីកន្លែងដូចមុនទៀតឡើយ ហើយថែមទាំងមានល្បឿនលឿន ទោះបីជាមានអ្នកប្រើប្រាស់ច្រើនក៏ដោយ ព្រោះប្រព័ន្ធ 4G មានល្បឿនលឿនខ្លាំងណាស់។
ទូរស័ព្ទ និងឧបករណ៍ប្រើប្រាស់ប្រព័ន្ធ 4G
សព្វថ្ងៃនេះ ទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិកមួយចំនួនបានបង្វែរមកប្រើប្រាស់ប្រព័ន្ធ 4G បន្តិចម្តងៗហើយ ក្នុងនោះរួមមានៈ HTC EVO 4G, HTC Droid Incredible 4G LTE, HTC Amaze 4G, HTC Sensation 4G, Samsung Galaxy Attain 4G, Samsung Galaxy Nexus LTE, Samsung Galaxy S II HD LTE, LG Lucid 4G, LG Optimus Pad LTE និង The New iPad ជាដើម។មតិអាក្បាលធំ៖ នៅស្រុកខ្មែរដែលជាប្រទេសក្រីក្រនោះ 4G គឺជារឿងវែងឆ្ងាយទៀត។ នោះអាស៊ីអាគ្នេយ៍ គេឃើញ ប្រទេសថៃដែលមានអ៊ីនធឺណិតត្រូវតាមស្តង់ដារ៕
ប្រភពដើម : ទស្សនាវដ្ដីទូរស័ព្ទ
Share your views...
2 Respones to "ស្វែងយល់អំពីបច្ចេកវិទ្យា 4G "
ស្វែងយល់អំពីបច្ចេកវិទ្យា 4G >>>>> Download Now
>>>>> Download Full
ស្វែងយល់អំពីបច្ចេកវិទ្យា 4G >>>>> Download LINK
>>>>> Download Now
ស្វែងយល់អំពីបច្ចេកវិទ្យា 4G >>>>> Download Full
>>>>> Download LINK
Wednesday, March 23, 2022
ស្វែងយល់អំពីបច្ចេកវិទ្យា 4G >>>>> Download Now
>>>>> Download Full
ស្វែងយល់អំពីបច្ចេកវិទ្យា 4G >>>>> Download LINK
>>>>> Download Now
ស្វែងយល់អំពីបច្ចេកវិទ្យា 4G >>>>> Download Full
>>>>> Download LINK 6f
Monday, April 18, 2022
Post a Comment