ស្វែង​យល់​អំពី​ប្រវត្តិ​​និង​ស្ថាបនិក​​ដែល​បង្កើត Drupal



សម្រាប់​ការ​បង្កើត​គេហទំព័រ​នា​ពេល​បច្ចុប្បន្ន​នេះ​ដោយ​ប្រើប្រាស់​ពពួក​ CMS (Content Management System) ពិត​ជា​មាន​ការ​ពេញ​និយម​ខ្លាំង​ ខណៈ​ពេល​ដែល​មាន​ CMS រាប់​រយ​ដែល​បាន​ចាប់​កំណើត​ឡើង​ដែល​មាន​ទាំង ប្រភេទ​គិត​ប្រាក់​ព្រម​ទាំង ប្រភេទ​CMS បែប​កូដ​ចំហ​និង មិន​គិត​ប្រាក់​​​។ Drupal ជា​កំពូល​ CMS ដែល​មាន​ប្រជាប្រិយ​ភាព​មួយ​លើ​ពិភពលោក​ដែល​មាន​លក្ខណៈ​ កូដ​ចំហ​និង​មិន​គិត​ថ្លៃ។ ដូច​នេះ​យើង​នឹង​​លើក​យក​ប្រវត្តិ លោក Dries Buytaert ដែល​ជា​អ្នក​បង្កើត Drupal ព្រម​ទាំង​ប្រវត្តិ​នៃ​ការ​បង្កើត​ Drupal ផង​ដែរ។


 

លោក Dries Buytaert បាន​កើត​នៅ​ថ្ងៃ​ទី ១៩​ខែ វិច្ឆិកា​ឆ្នាំ ១៩៧៨ នៅ​ឯ​Wilrijk ប្រទេស​ បែលហ្ស៊ិក។ លោក​បាន​ចាប់​ផ្ដើម​សិក្សា​ផ្នែក​ ​ វិទ្យុសាស្ត្រ​កុំព្យូទ័រ​ នៅ​ឯ​សកលវិទ្យាល័យ Antwerp ក្នុង​ឆ្នាំ ១៩៩៦ ដែល​ក្នុង​កំលុង​ពេល​នៃ​ការ​សិក្សា​លោក​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្កើត​កម្មវិធី​ដែល​មាន​លក្ខណៈ​ជា​កូដ​ចំហ​ ដូច​នេះ​ហើយ​ទើប​លោក​ស្ម័គ្រ​ចិត្ត​បង្កើត​ឯកសារ​ជំនួយ​ Linux WLAN FAQ សម្រាប់​អ្នក​ដែល​ប្រើប្រាស់ Linux ក្នុង​ឆ្នាំ ១៩៩៩​និង ឆ្នាំ​២០០០។លោក​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ក្នុង​ ឆ្នាំ ២០០០ ដែល​ក្នុង​ឆ្នាំ​នេះ​ហើយ​ដែល​គាត់​បាន​បង្កើត Drupal ឡើង​ ដែល​ដំបូង​វា​គ្រាន់​តែ​ជា គេហទំព័រ​មួយ​ដែល​គាត់​ប្រើប្រាស់​ជាមួយ​មិត្តភ័ក្ដិ​ទាំង​ ៨​នាក់​របស់​គាត់​ក្នុង​អន្តេវាសិកដ្ឋាន​នៃ​មហា​វិទ្យាល័យ​របស់​គាត់​ ដែល​ប្រើប្រាស់​តែ​ក្នុង​បណ្ដាញ​ Network របស់​គាត់​សម្រាប់​និយាយ​ពី​ព័ត៌មាន​នៃ​បញ្ហា​បណ្ដាញ​កុំព្យូទ័រ​ឬ និយាយ​ពី​ការ​ញាំ​អាហារ​ពេលល្ងាច​ជា​ដើម​។


Read More Add your Comment 0 comments


ពត៍មានថ្មីៗ
 

© 2012 ចំណេះដឹងIT All Rights Reserved. This Website Designed byTRixKing Blogger Template

x

Get Our Latest Posts Via Email - It's Free

Enter your email address:

TwitterFacebookGoogle PlusLinkedInRSS FeedEmail

Delivered ByFeedBurner

;