ផែនទី​ប្រទេស​កម្ពុជា​ដែល​ផលិត​ដោយ​កូន​ខែ្មរ អាច​ដំណើរការបាន​ដោយ​មិនចាំបាច់​ប្រើ​ប្រព័ន្ធ​អ៊ិន​ធឺរ​ណេ​ត​




map01
 
 អត្ថបទ៖http://www.techno2day.biz/
 ​ភ្នំពេញ ៖ ដោយ​មើលឃើញ​ពី​ការរីកចម្រើន​នៃ​ប​ចេ្ច​ក​វិទ្យា​នាពេល​បច្ចុប្បន្ន​ក្រុមហ៊ុន iCase Advanced Technology Group បាន​នាំមក​ជូន​នូវ​ផែនទី អេ​ឡិច​ត្រូ​និ​ច​ថ្មី​មួយ​ប្រភេទ ដែលជាសា្ន​ដៃរបស់កូន​ខែ្មរ​ពិតៗ​ត្រូវបាន​ប​ងើ្ត​ត​និង ធើ្វ​ការស្រាវជ្រាវ​ពាក់ព័ន្ធ​ប​ចេ្ច​ក​ទេស ក៏ដូចជា​ការកំណត់​ទិសដៅ ផែនទី និង ទីតាំង​តាម​បណ្តា​ហាង ក្រុមហ៊ុន និង​សហគ្រាស​នានា ឲ្យ​បាន​ច្បាស់ លាស់​ជា​ភាសា ខែ្មរ នៅ លើ ផែនទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់ និង​ចំណាយ ពេល តិច​បំផុត​ក្នុងការ​ស្វែងរក​ទីតាំង និង ផ្លូវ តូច ធំ នានា​នៅក្នុង​រាជធានី ក្រុង ក៏ដូចជា​តាម​បណ្តា​ខេត្ត ។​
​   លោក វ៉ាន់ គាថា នាយក​គ្រប់គ្រង​ទីផ្សារ នៃ​ក្រុមហ៊ុន iCase Advanced Technology Group បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​របស់លោក​បានផ្តល់​ជូន​នូវ​ប​ចេ្ច​ក​វិទ្យា​ថ្មី​ដែល​ទាក់ទង​ទៅនឹង​ផែនទី​អេ​ឡិច​ត្រូ​និ​ច ដែលមាន​ឈ្មោះជា​ភាសា​អង់​គេ្ល​ស​ថា GPS Navigation និង Tracking System ។ លោក​បាន​ឲ្យ​ដឹង​ទៀតថា GPS Smart Map Navigation គឺជា​ផែនទី​អេ​ឡិច​ត្រូ​និ​ច​ដែល​អាច Install លើ​ឧបករណ៍ Garmin, ប្រភេទ​ទូរស័ព្ទដៃ Smart Phone (IOS- Android- Window) Tablet និង PC ជាដើម​។​
 
​   លោក វ៉ាន់ គាថា បាន​ពន្យល់ថា GPS Navigation ផ្តល់​អត្ថប្រយោជន៍​ជាច្រើន ដូចជា​អតិថិជន​អាច​ស្វែងរក​ដងផ្លូវ​តាម​បណ្តា​ខេត្ត ក្រុង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​, អាច​សែ្វ​ងរ​ក អា​សយ​ដា្ឋ​ន​ផ្ទះ ហាង ក្រុមហ៊ុន សហគ្រាស អាគារ សំណង់​នានា ហើយ​ផែនទី អេ​ឡិច ត្រូ​និ​ច ដែល ត្រូវបាន​បំពាក់​ដោយ​ក្រុមហ៊ុន iCase Advanced Technology Group បាន​បង្ហាញ គោល ដៅ នៃ ទីតាំង​ភាសា​ខែ្មរ​ផងដែរ​។ 
 
   ក្នុងនោះ​ប្រសិនបើ អតិថិជន​យក​ផែនទី​អេ​ឡិច​ត្រូ​និ​ចនេះ​ទៅ បំពាក់​លើ​រថយន្ត គឺ​លោក​-​អ្នក​អាច​ដៅ​ទិស​ត្រង់ចំណុច​ណាមួយ​ដែល​ជា​គោលដៅ​នៃ​ការធ្វើដំណើរ ដោយ​គ្រាន់តែ​វាយ អក្សរ​ជា​ឈ្មោះ​ទីតាំង​ដែល ពេញចិត្ត​និង​ចង់ទៅ ហើយ​ពេលនោះ GPS Navigation នឹង​ចង្អុល​បង្ហាញផ្លូវ រួមទាំង​រយៈ​ច​មា្ង​យ​ដែល​អតិថិជន​ត្រូវ​ធើ្វ​ដំណើរ​។ លើសពីនេះ GPS Navigation អាច​ប្រាប់​អតិថិជន​ឲ្យ​ដឹង​ពី សា្ល​ក​សញ្ញា​ចរាចរណ៍​ផ្សេងៗ​ប្រសិនបើ ក្នុងករណី​ណាមួយ​ដែល អ្នកបើក បរ​ខុសផ្លូវ​ឬ បញ្ច្រាសទិស ហើយ​រាល់​ការបើកបរ ឬ​ដល់​ចំណុច​ផ្លូវបត់​ណាមួយ GPS Navigation នឹង​ប​ញេ្ច​ញ​សំឡេង​ជា​ភាសា​ខែ្មរ​ប្រាប់​ដល់​អ្នកបើក​បរផង​ដែរ ។​
 
​​   ចំណែក​អត្ថប្រយោជន៍​របស់ Tracking System ជា​ប្រព័ន្ធ Live GPS ក្នុងការ​តាមដាន នូវ​ថិរវេលា​ពិតប្រាកដ​ណាមួយ​សម្រាប់​កិច្ចការផ្ទាល់ខ្លួន និង​សម្រាប់​តាមដាន​យានយន្ត របស់ អតិថិ ជន​ហើយ យើង​អាច ប្រើប្រាស់​ប្រព័ន្ធ​កំណត់​ទីតាំង (GPS) ដើម្បី​កំណត់​គោលដៅ ជាក់លាក់ ណា មួយ​នៃ​យានយន្ត មនុស្ស ឬ ទ្រព្យសម្បត្តិ ផ្សេងៗ​ដែល​វា​ត្រូវបាន​គេ​ត​ភ្ជាប់ ហើយនឹង កត់ត្រា នូវ​ទីតាំង​នៃ​វត្ថុ​នៅ​ចន្លោះពេល​ដ៏​ជាក់លាក់​មួយ​។​
 
​   លោក វ៉ាន់ គាថា បាន​បន្តទៀតថា រាល់​ទិន្នន័យ ដែល​បាន​កត់ត្រា ទុក​នឹងត្រូវ បញ្ជូន ទៅកាន់​មូលដ្ឋាន​ទិន្នន័យ (Database)   កណ្តាល​មួយ​នៅលើ​អ៊ិន​ធើរ​ណិ​ត​ដោយ​ប្រើ Modem ទូរស័ព្ទដៃ (GPRS) បង្កប់​នៅក្នុង​ឧបករណ៍​នោះ​ផងដែរ ។ ឧបករណ៍ Tracking System អាចជួយ​កាត់បន្ថយ​នូវ​ម៉ោង​លើស​របស់​អ្នកបើកបរ ហើយ​បង្កើន​ផលិតភាព​របស់​អ្នកបើកបរ​ដោយ​ជំរុញ វា​ទៅ​រក្សាទុក​ក្នុង​តារាង​(Schedule) របស់​វា អាស្រ័យទៅលើ​ការត្រួតពិនិត្យ ពេលវេលា​ជាក់ ស្តែង ដោយ ការដឹង​នូវ​ចលនា​នៃ​យានយន្ត​របស់​អតិថិជន ។​
 
  ​ ​គួរ​រម្លឹក​ផងដែរ​ថា​ក្រុមហ៊ុន iCase Advanced Technology Group បាន​បើក​ដំណើរការ​កាលពី​ដើមខែ មេសា ហើយ​ទទួលបាន​ការគាំទ្រ ជាច្រើន​ពី សំណាក់ អតិ ថិ​ជន ស្តីពី​គុណ​ភាព និង ការ​ចៃ្ន​ប្រឌិត​នានា ដើម្បី​បម្រើ​ដល់​តម្រូវការ​នៃ​ប​ចេ្ច​ក​វិទ្យា​នាពេល​បច្ចុប្បន្ន ។ ដូចនេះ​អតិថិជន​អាច​ទំនាក់ទំនង​និង សាកសួរ​ព័ត៌មាន​លម្អិត​ទាក់ទង​ទៅនឹង GPS Navigation និង​ប្រព័ន្ធ Tracking System និង សេវាកម្ម​នានា​តាម​អា​សយ​ដា្ឋ​ន អាគារ​លេខ ៤៧៩-៤៨១ ផ្លូវ​លេខ ២៥០ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា ឬ​អាច​ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេ​ខៈ​០១២ ៨៣ ៩៣ ១០- ០៩៣ ៦៥ ៩៩៩៩-០៧០ ៨៨៨៨ ៨៦-០២៣ ៥៥៥ ២០ ៥០ ៕
 
 
 




Share your views...

0 Respones to "ផែនទី​ប្រទេស​កម្ពុជា​ដែល​ផលិត​ដោយ​កូន​ខែ្មរ អាច​ដំណើរការបាន​ដោយ​មិនចាំបាច់​ប្រើ​ប្រព័ន្ធ​អ៊ិន​ធឺរ​ណេ​ត​"

Post a Comment

ពត៍មានថ្មីៗ
 

© 2012 ចំណេះដឹងIT All Rights Reserved. This Website Designed byTRixKing Blogger Template

x

Get Our Latest Posts Via Email - It's Free

Enter your email address:

TwitterFacebookGoogle PlusLinkedInRSS FeedEmail

Delivered ByFeedBurner

;