គេពុំបានដឹងថា តើក្រុមហ៊ុនគិតបែបណាទៅលើ tablet Surface របស់ Microsoft នោះទេតាំងពីមុនពេល Surface ចេញលក់ និងរហូតក្រោយចេញលក់ទៅហើយ តែអាចសន្និដ្ឋានបានថាធនាគារ Barclays សម្លឹងឃើញ iPad ល្អជាង Surface ដោយមានកម្មវិធី “Mortagage Brain” ដែលមានតែនៅលើ iPad។ ការពិតទៅ ដំបូងឡើយក្រុមហ៊ុនពុំបានបញ្ជាក់ថានឹងជ្រើសរើសយក iPad នៅឡើយទេ គឺមានបំណងរង់ចាំមើល Surface ចេញសិន តែក្រោយពី tablet នេះបានចេញលក់ ក្រុមហ៊ុនបែរជាផ្លាស់ប្ដូរទិសដៅទៅចាប់យក iPad របស់ Apple ទៅវិញ។
ក្រុមហ៊ុនមានគម្រោងនឹងប្រើកម្មវិធីដែលមានឈ្មោះថា “Mortgage Brain” អាចដំណើរការបានតែទៅលើ iPad ដើម្បីជួយសម្រួលដល់ការងាររបស់បុគ្គលិក។ តែទោះជាយ៉ាងណាក៏នៅមានក្រុមហ៊ុនអាកាសចរមួយបានសម្រេចជ្រើសរើសយក Surface របស់ Microsoft ដោយគិតថាវាមានសុវត្ថិភាពហើយរឹងមាំប្រើធន់ល្អមិនចាញ់ Apple ឡើយ៕
ចុចត្រង់នេះ ដើម្បីតាមដានព័ត៌មានបច្ចេកវិទ្យាថ្មីៗ
ប្រែសម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ សប្បាយ
ប្រភព & រូបភាព៖ សប្បាយ
Share your views...
0 Respones to "ធនាគារ Barclays ចោល Surface ទិញ iPad ចំនួន ៨៥០០គ្រឿង!"
Post a Comment