LG Optimus G2 ល្បឿនលឿន Quad Core CPU 2.0GHz




យោងតាមគេហទំព័រ MK ពីប្រទេសកូរ៉េខាងត្បូងបានប្រាប់មកថាពេលនេះក្រុមហ៊ុន LG កំពុងត្រៀមរៀបចំ LG Optimus G2 ជាបណ្តើរៗហើយ ។ តាមរបាយណ៍ការបានប្រាប់មកថា LG Optimus G2 អាចនឹងមានការបង្ហាញខ្លួននៅ ឆ្នាំ 2013 ខាងមុននេះ ចំពោះលក្ខណះសម្បតិ្តក៍មានការលេចចេញមកខ្លះៗហើយ ដោយប្រើ អង្គគណនា Quad Core CPU 2.0GHz, អេក្រង់មានរូបភាពច្បាស់ 440ppi ចំណែកប្រព័ន្ធប្រតិបត្តិការជា Android 5.0 Key Lime Pie ។ យើងខ្ញុំនឹងជូនដំណឹងបន្ថែមប្រសិនបើដឹងនូវលក្ខណះសម្បត្តិច្រើនជាងនេះ ។


Read More Add your Comment 0 comments


ទៅមើលរូបភាពដែលថតចេញពី XPERIA V



XPERIA V ជាម៉ូឌែលចុងក្រោយបំផុតប្រចាំឆ្នាំ 2012 របស់ក្រុមហ៊ុន Sony ចុងក្រោយនេះមានការសាកល្បងការថតរូបនៅលើ XPERIA V និងវីដេអូកម្រិតរូបភាព 1080p ផងដែរ ។ XPERIA V នេះផងដែរមានដាក់លក់នៅតាមបណ្តាប្រទេសមួយចំនួនហើយ ដែលមានកូដសំគាល់ LT25c ។
យើងទៅមើលលក្ខណះសម្បត្តិ XPERIA V នៅខាងក្រោមទាំងអស់គ្នា
អេក្រង់ 4.3 inches (~342 ppi pixel density)
កម្រិត​ភាព​ច្បាស់ 720 x 1280 pixels,
ប្រើ CPU Dual-core 1.5 GHz Krait


Read More Add your Comment 0 comments


មួយក្បាច់ម្នាក់ Samsung ប្តឹង iPad Mini, Apple ប្តឹង Galaxy Note 2





ក្រុមហ៊ុន Apple និងក្រមហ៊ុន Samsung នៅតែប្តឹងគ្នាមិនព្រមចប់ងាយៗនោះទេ មួយៗគិតតែបន្ថែមម៉ូឌែលទូរស័ព្ទថាមួយនេះល្មើសប័ណ្ណប៉ាតង់ មួយនោះល្មើសប័ណ្ណប៉ាតង់ ។ ពេលនេះខាងក្រុមហ៊ុន Samsung បានបើកឆាកមុនដោយបានបន្ថែមឈ្មោះ iPad Mini ចូលទៅក្នុងបណ្តឹងល្មើសប័ណ្ណប៉ាតង់ផ្នែកបច្ចេកវិទ្យាឥតខ្សែរបស់ក្រុមហ៊ុន Samsung (iPhone 5 ក៍ជាប់បណ្តឹងដែរមុននេះបន្តិច) ខណះព្រមគ្នាដែរនោះខាងក្រុមហ៊ុន Apple ក៍មិនព្រមអោយ Samsung នៅសុខស្រួលទេ ដោយប្តឹងតបតទៅវិញនូវម៉ូឌែលទូរស័ព្ទ Samsung Galaxy Note II ហើយនិង Samsung Galaxy S3 ពីបណ្តឹងល្មើសប័ណ្ណប៉ាតង់ផ្នែករចនាម៉ូដ ។ ចំពោះបញ្ហានេះនៅមិនទាន់ដឹងថា Apple រឺ Samsung នរណាជាអ្នកចាញ់រឺឈ្នះនោះទេ យើងខ្ញុំនឹងជូនដំណឹងលោកអ្នកនៅពេលក្រោយបន្ថែមទៀត ។


Read More Add your Comment 0 comments


ស្គាល់​កុំ​ព្យូទ័រ​ដែរ​ ឬទេ​?​



កុំព្យូទ័រគឺជាម៉ាស៊ីនម៉្យាងដែលអាចផ្លាស់ប្ដូរព័ត៌មានយ៉ាងល្អនិងជាក់លាក់ជាទីបំផុតដោយយោង
ទៅតាមរូបមន្ដនិងច្បាប់ត្រឹមត្រូវ។កុំព្យូទ័របាន ស្ថិតនៅសំរាប់មនុស្សជាយូរណាស់មកហើយ។ កុំព្យូទ័រកាលពីរមុនមានទំហំធំ និងមានការបំរើបំរាស់បានតិចក៏ប៉ុន្ដែកុំព្យូទ័រនាពេលបច្ចុប្បន្ន នេះវិញមានការកែប្រែជាច្រើនយ៉ាងកាន់តែមានភាពងាយស្រួលជាងមុនដូចជាៈ ពួកគេបានកែប្រែទំហំរូបរាង គុណប្រយោជន៏ ការប្រើប្រាស់ កាន់តែមានភាពងាយស្រួល ជាងមុននិងចូលរួមបំរើពិភពលោកកាន់តែបាច្រើន ។


Read More Add your Comment 0 comments


Samsung Galaxy Note II ប្រើ SIM បាន 2 ត្រៀមបង្ហាញខ្លួននៅពេលឆាប់ៗនេះហើយ





ថ្ងៃនេះមានដំណឹងមកថាក្រុមហ៊ុន Samsung ត្រៀមបញ្ចេញ Samsung Galaxy Note II ដែលអាចប្រើ SIM បាន 2 (Dual SIM) នៅពេលឆាប់ៗខាងមុខនេះហើយ ។ Samsung Galaxy Note II SIM 2 នេះមានលេខម៉ូឌែល N7102 រីឯលក្ខណះសម្បត្តិផ្សេងៗរបស់ Samsung Galaxy Note II SIM 2 នេះគឺដូចគ្នាទៅនិង Samsung Galaxy Note II SIM 1 ផងដែរ តែខុសគ្នាត្រង់ថាមួយប្រើ SIM បានពីរនិងមួយទៀតប្រើ SIM បានមួយតែប៉ុណ្ណោះ ។ ចំនុចដ៍គួរអោយចាប់អារម្មណ៍ជាពិសេសនោះគឺ មួយប្រើជា SIM មាត្រដ្ឋាន (SIM ទូទៅ) មួយទៀតប្រើជា Micro SIM ។ ចំពោះ Samsung Galaxy Note II SIM 2 នេះត្រៀមដាក់លក់ជាផ្លូវការនៅឯប្រទេសចិនថ្ងៃទី 3 ធ្នូ ខាងមុខនេះហើយ ។


Read More Add your Comment 0 comments


Vivo X1 ​ទូរ​ស័ព្ទ​ដែលមានកម្រាស់​ស្តើង​ជាង​គេ​បំផុត​ក្នុង​ពិ​ភព​លោក​



លោក​អ្នក​ប្រ​ហែល​ជា​មិន​ដែល​ធ្លាប់​លឺ​ពី​ប្រ​ភេទ​ទូរ​ស័ព្ទ​មួយ​នេះ​ឡើយ​ពីមុនមក។ ​ដើម្បី​អនុញ្ញាត​ឲ្យ​លោក​អ្នក​ជ្រាប​បាន​កាន់​តែ​ច្បាស់​ Vivo X1 ​ជា​ទូរ​ស័ព្ទ​មួយ​ប្រ​ភេទ​ដែលផ​លិត​ឡើង​ដោយ​ក្រុម​ហ៊ុន​ផលិត​ទូរ​ស័ព្ទ​របស់​ប្រ​ទេស​ចិន​មាន​ឈ្មោះ​ថា ​BKK Electornics​។ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​X1 ​ជា​ទូរ​ស័ព្ទ​មួយ​ប្រ​ភេទ​ដែល​សាក​សម​នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ប្រើ​ប្រាស់​ទាំង​ឡាយ ​ដោយ​បច្ចុប្បន្ន​វា​ត្រូវ​បាន​គេ​ប្រ​កាស​ជា​ផ្លូវ​ការ​ ​និង ​​ទទួល​ស្គាល់​ថា​ជា​ទូរ​ស័ព្ទ​ស្មាត​ហ្វូន​ដែល​មាន​កម្រាស់​ស្តើង​ជាង​គេ​បំ​ផុត​ក្នុង​ពិ​ភព​លោក​ ​ដោយ​​វា​មាន​កម្រាស់​ត្រឹម​តែ 6.65mm​ ប៉ុណ្ណោះ។ ​មិន​តែ​ប៉ុ​ណ្ណោះ ​វា​ត្រូវ​បាន​ផលិត​ឡើង​ដោយ​អាច​ផ្តល់​នូវ​គុណ​ភាព​សម្លេង​ក្នុង​កម្រិត​ខ្ពស់ ​ដំ​ណើរ​ការ​នៅ​លើ​ប្រព័ន្ធ​ប្រ​តិបត្តិការ ​Android 4.1 ​Jelly ​Bean ​និង​​ ​មាន​តម្លៃ ​៤០០ដុល្លា។ ​X1 ​មាន​អេ​ក្រង់​ទំ​ហំ ​4.7 ​អ៊ីង ​មាន​សមត្ថ​ភាព​បញ្ចេញ​រូប​ភាព​ក្នុង​កម្រិត ​HD (540 x 960 pixel) កា​មេ​រ៉ា​ខាង​ក្រោយ​ទំ​ហំ ​8 មេហ្កាភិច​សែល ​និង​ខាង​មុខ​មាន​ទំហំ ​1.3 មេហ្កា​ភិច​សែល ​និងមាន​អង្គ​ចង​ចាំ​ខាង​ក្នុង​ទំ​ហំ​​ 16GB ។
ផ្តល់ដោយ : ទស្សនាវដ្តីទូរស័ព្ទ
 


Read More Add your Comment 0 comments


Galaxy Note 10.1 ទទួលបាន Jelly Bean នៅពេលឆាប់ៗនេះព្រមជាមួយមុខងារថ្មី Premium Suite





ក្រុមហ៊ុន Samsung បានបញ្ចេញវីដេអូការណែនាំនូវមុខងារថ្មី Premium Suite សម្រាប់ Galaxy Note 10.1 ដែលជាសមត្ថភាពថ្មីបន្ថែមមកជាមួយការ Update នៅលើ Android 4.1 Jelly Bean នៅក្នុងពេលឆាប់ៗនេះ ។ មុខងារជាច្រើនដែលមាននៅលើឧបករណ៍ផ្សេងៗរបស់ Samsung នៅលើ Galaxy Tab រឺ Galaxy Note ដែលចេញមកមុនមានដូចជា Multi Windows, Air View, Easy Clip, Quick Command, Photo Note ។
សម្រាប់ពត៍មានលំអិតនៃមុខងារថ្មី Premium Suite របស់ Galaxy Note 10.1 យ៉ាងណានោះ សូមប្រិយមិត្តទៅទស្សនាវីដេអូនៅខាងក្រោមទាំងអស់គ្នា
Samsung នៅមិនទាន់បានប្រាប់ការ Update Android 4.1 Jelly Bean ជាផ្លូវការនៅលើ Galaxy Note 10.1 នៅពេលណានោះទេ ដោយគ្រាន់តែនិយាយថា នៅពេលឆាប់ៗខាងមុខនេះ


Read More Add your Comment 0 comments


ពត៍មានថ្មីៗ
 

© 2012 ចំណេះដឹងIT All Rights Reserved. This Website Designed byTRixKing Blogger Template

x

Get Our Latest Posts Via Email - It's Free

Enter your email address:

TwitterFacebookGoogle PlusLinkedInRSS FeedEmail

Delivered ByFeedBurner

;