SanDisk Extreme USB 3.0 ​ផ្ដល់​នូវ​បទពិសោធន៍​ថ្មី​សម្រាប់​ការ​បញ្ជូន​ទិន្នន័យ



SanDisk Extreme USB Flash Drive ​គឺ​ជា​ប្រភេទ​ USB ​ដែល​បាន​រចនា​ឡើង​ដោយ​បាន​បង្កើន​នូវ​ប្រសិទ្ធភាព​ក្នុង​ការ​បញ្ជូន​ទិន្នន័យ​បាន​យ៉ាង​លឿន​ ដែល​វា​មាន​លក្ខណ​ខុស​ពី​ប្រភេទ USB Flash ​ដទៃ​ទៀត។​ SanDisk Exteme ​គឺ​ជា​ប្រភេទ USB 3.0 ​ដែល​ល្បឿន​នៃ​ការ​អាន​យក​ទិន្នន័យ​របស់​វា​អាច​កើន​ឡើង​ដល់​ 190MB/s ​ហើយ​ការ​ចម្លង​ទិន្នន័យ​ចូល​វិញ​មាន​ល្បឿន​ 170MB/s សម្រាប់​ប្រភេទ​ទំហំ 64GB​ ដោយ​ការ​បញ្ជូន​ទិន្នន័យ​របស់​វា​គឺ​លឿន​ជាង​ USB 2.0 ​ដប់​ដង។​ វា​អាច​ជួយ​សម្រួល​ដល់​ការ​រក្សា​ទុក​នូវ​ទិន្នន័យ​ ឬ​ឯកសារ​របស់​អ្នក​បាន​យ៉ាង​ល្អ។​

លក្ខណ​សម្បត្តិ​នៃ SanDisk Extreme USB Flash៖
- មាន​បី​ប្រភេទ​សម្រាប់​ជ្រើសរើស​គឺ​ 16GB, 32GB និង 64GB
- ល្បឿន​អាន​ចេញ៖ 190 MB/s និង​ល្បឿន​អាន​ចូល​គឺ​ 170MB/s
- វិមាត្រ 2.79″ x .84″ x .45″ (70.87 mm x 21.34 mm x 11.43 mm)
- សីតុណ្ហភាព: 0ºC ទៅ 45 ºC
- អាច​ប្រើ​បាន​ទាំង USB 2.0 និង​ 3.0




Share your views...

0 Respones to "SanDisk Extreme USB 3.0 ​ផ្ដល់​នូវ​បទពិសោធន៍​ថ្មី​សម្រាប់​ការ​បញ្ជូន​ទិន្នន័យ "

Post a Comment

ពត៍មានថ្មីៗ
 

© 2012 ចំណេះដឹងIT All Rights Reserved. This Website Designed byTRixKing Blogger Template

x

Get Our Latest Posts Via Email - It's Free

Enter your email address:

TwitterFacebookGoogle PlusLinkedInRSS FeedEmail

Delivered ByFeedBurner

;