របៀបដូ Font Blogger ដោយប្រើ Google webfonts



alt


ជាការពិតណាស់កាលពីមុនប្រសិនបើលោកអ្នកចង់បង្កើតគេហទំព័រមួយដែលប្រើប្រាស់នូវពុម្ពអក្សរខ្មែរយូនីកូដនោះ គឺម៉ាស៊ីនកុំព្យូទ័ររបស់អ្នកផ្សេងមិនអាចមើលបានឡើយប្រសិនបើគាត់ពុំមានពុម្ពអក្សរខ្មែរយូនីកូដ។ ប៉ុន្តែសម្រាប់ពេលនេះគឺលោកអ្នកអាចបើកគេហទំព័រដែលប្រើនូវពុម្ពអក្សរខ្មែរយូនីកូដបានដោយសេរី ប្រសិនបើគេហទំព័រនោះបានទាញយកពុម្ពអក្សរខ្មែរយូនីកូដចេញពី Google webfont។ មិនត្រឹមតែគេហទំព័រដែលបង្កើតដោយលោកអ្នកផ្លាល់ប៉ុណ្ណោះទេ ជាមួយនឹង Blogger លោកអ្នកក៏អាចទាញយកពុម្ពអក្សរខែ្មរយូនីកូដមកប្រើបានផងដែរ។ យើងនឹងបង្ហាញពីរបៀបធ្វើដូចខាងក្រោម៖


Read More Add your Comment 0 comments


គ្រប់​គ្រង​ការ​ប្រើ​ប្រាស់​កុំព្យូទ័រ​ជាមួយ​កម្មវិធី Kurupira



ការ​ប្រើ​ប្រាស់​កុំព្យូទ័រ​គឺ​ពិត​ជា​ផ្ដល់​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​លោក​អ្នក តែ​ពេល​ខ្លះ​វា​ក៏​នាំ​មក​នូវ​ផល​អាក្រក់​ផង​ដែរ។ នៅ​ពេល​ដែល​លោក​អ្នក​ចង់​កំណត់​ការ​ប្រើប្រាស់​កុំព្យូទ័រ​នេះ ទៅ​ដល់​នរណា​ម្នាក់​តើ​អ្នក​ត្រូវ​ធ្វើ​ដូច​ម្ដេច? ជា​ការ​ពិត​ណាស់ នៅ​ក្នុង​លេខ​នេះ​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​កុំព្យូទ័រ​យើង​នឹង​បង្ហាញ​កម្មវិធី​មួយ​ដែល​អាច​ឱ្យ​អ្នក​ គ្រប់​គ្រង​លើ​ការ​ប្រើ​ប្រាស់​កុំព្យូទ័រ​បាន​យ៉ាង​ងាយ​ដូច​ជា ការ​ Block ទៅ​លើ​វិប​សាយ​ ការ​ Block កម្មវិធី​ណា​មួយ​លើ​កុំព្យូទ័រ​ដោយ​ការពារ​ជា Password និង​ការ​កំណត់​ពេល​វេលា​ប្រើ​ប្រាស់​កុំព្យូទ័រ​ជា​ដើម។


លក្ខណៈ​ពិសេស៖
-ឈ្មោះ​កម្មវិធី Kurupira
-ទំហំ 15.71 MB
-អាច​ប្រើ​បាន​រហូត
-ទីតាំង​ទាញ​យក www.kurupira.net
វិធី​ដំឡើង
១. ដំបូង​អ្នក​ត្រូវ​ចូល​ទៅ​កាន់​គេហទំព័រ​ខាង​លើ បន្ទាប់​មក​អ្នក​ត្រូវ​ចុច​លើ Web Filter ហើយ​យក​ Cursor ចុច​លើ Download Now ដើម្បី​ទាញ​យក​កម្មវិធី Kurupira មក​ដាក់​ក្នុង​កុំព្យូទ័រ​របស់​អ្នក។

២. បន្ទាប់​ពី​អ្នក​បាន​ទាញ​យក​រួច​ លោក​អ្នក​ត្រូវ​ដំឡើង​កម្មវិធី​នេះ​ចូល​ទៅ​កាន់​កុំព្យូទ័រ​របស់​អ្នក​តាម​ធម្មតា។ នៅ​ពេល​ដែល​អ្នក​កំពុង​ដំឡើង​ហើយ​ជ្រើស​រើស​យក​ភាសា​រួច​អ្នក​នឹង​ឃើញ​មាន​ផ្ទាំង​មួយ​លោត​ចេញ​មក។ ផ្ទាំង​នេះ​គឺ​តម្រូវ​ឱ្យ​អ្នក​ធ្វើ​ការ​បិទ​ Browser ទាំង​អស់​ជា​មុន​សិន​ រួច​អ្នក​អាច​ចុច​លើ OK ដើម្បី​បន្ត​ការ​ដំឡើង។

៣. ក្រោយ​មក​អ្នក​អាច​ចុច​ Next ដើម្បី​បន្ត​ដំឡើង​រហូត​ចប់។ ពេល​នេះ​អ្នក​អាច​ដំឡើង​កម្មវិធី​ Kurupira ដាក់​ក្នុង​កុំព្យូទ័រ​របស់​អ្នក​បាន​ហើយ។
វិធី​ប្រើ​ប្រាស់
១. ពេល​លោក​អ្នក​បាន​ដំឡើង​កម្មវិធី​ Kuripira រួច​ លោក​អ្នក​ត្រូវ​ចូល​ទៅ​បើក​កម្មវិធី​នោះ។ ហើយ​វា​នឹង​ចេញ​ផ្ទាំង​មួយ​ដើម្បី​ឱ្យ​អ្នក​បញ្ចូល​ព័ត៌មាន​របស់​អ្នក​ចូល ដូច​ជា ឆ្នាំ​កំណើត( Year of birth) ភេទ (ភេទ) និង​ទីកន្លែង​ប្រើប្រាស់ ( Place of use) ។ បន្ទាប់​ពី​លោក​អ្នក​កំណត់​វា​រួច​ អ្នក​ត្រូវ​ចុច​លើ Proceed ដើម្បី​អនុវត្ត​ការងារ​បន្ត។

២. រួច​វា​នឹង​បង្ហាញ​ផ្ទាំង​មួយ​ទៀត​ដើម្បី​ឱ្យ​អ្នក​វាយ​បញ្ចូល​លេខ​សម្ងាត់​និង Email ចូល​។ ដូចនេះ​អ្នក​ត្រូវ​បំពេញ​លក្ខខណ្ឌ​របស់​វា បន្ទាប់​មក​ចុច​លើ OK ។

៣. ហើយ​លោក​អ្នក​នឹង​ឃើញ​មាន​ផ្ទាំង​ថ្មី​មួយ​ចេញ​មក។ អ្នក​ចុច​លើ​ Web ឬ Application ដើម្បី​ធ្វើ​ការ​ចាប់​ផ្ដើម Block ឬ កំណត់​លើ​វា។

៤. នៅ​ពេល​ដែល​អ្នក​បាន​ចុច​លើ Web អ្នក​នឹង​​ឃើញ​មាន​ផ្ទាំង​ការងារ​ជា​ច្រើន​ដូច​ជា Web Filter, Blocked Websites, Allowed websites, Time controls ជា​ដើម។

៥. នៅ​ក្នុង​ផ្ទាំង Web filter អ្នក​នឹង​ឃើញ​មាន​ជម្រើស​ជា​ច្រើន​សម្រាប់​ ឱ្យ​អ្នក​ជ្រើស​រើស ដើម្បី​កំណត់​ការ​ Block វិប​សាយ​ទាំង​នោះ។ ម្យ៉ាងវិញទៀត​ វា​ក៏​មាន​ចំណុច​ករណី​លើក​លែង​ផង​ដែរ​ សូម​មើល​នៅ​ក្នុង​ Exceptions ។

៦. ចំណែក​នៅ​ក្នុង​ផ្ទាំង Blocked Website អ្នក​អាច​វាយ​បញ្ចូល​អាសយដ្ឋាន​ណា​មួយ​ដែល​អ្នក​ចង់​បិទ​ចូល​ទៅ​ក្នុង Web Address រួច​ចុច​លើ Add to database ដើម្បី​កំណត់​វា​ក្នុង​ការ Block ។

៧. ហើយ​នៅ​ក្នុង​ផ្ទាំង Time Control គឺ​អាច​ឱ្យ​អ្នក​កំណត់​ម៉ោង​ឬ​ពេល​វេលា​ក្នុង​ការ​បើក​មើល​វិប​សាយ​បាន​ផង​ដែរ។ អ្នក​អាច​ចុច​ជ្រើស​រើស​និង​កំណត់​ពេល​វេលា​បាន​យ៉ាង​ងាយ​ស្រួល។

៨. ម្យ៉ាងវិញទៀត​ប្រសិន​បើ​អ្នក​ ចង់​ Block កម្មវិធី​​ណា​មួយ​ មិន​ឱ្យ​នរណា​ម្នាក់​បើក​បាន​នោះ​ លោក​អ្នក​ត្រូវ​ចុច​ទៅ​លើ​ផ្ទាំង Blocked Applications រួច​បន្ទាប់​មក​អ្នក​ត្រូវ​វាយ​ឈ្មោះ​កម្មវិធី​ដែល​ចង់​ Block ចូល​ក្នុង​ Windows title ឬ លោក​អ្នក​អាច​ចម្លង​ឈ្មោះ​កម្មវិធី​នោះ​យក​មក Paste ដាក់​ចូល​ក្នុង​ប្រអប់​នេះ​ អាច​មាន​ប្រសិទ្ធភាព​ជាង​។ បន្ទាប់​មក​ចុច​លើ Add to database ដើម្បី​ ចាប់​ផ្ដើម​អនុវត្ត​ការ​ Block កម្មវិធី។

៩. អ្នក​ក៏​អាច​មើល​ស្ថិតិ​នៃ​ការ​ប្រើប្រាស់​កម្មវិធី​ឬ វិប​សាយ​បាន​ផង​ដែរ ដោយ​គ្រាន់​តែ​ចុច​លើ Report ហើយ​វា​នឹង​បង្ហាញ​ស្ថិតិ​ដូច​រូប​ខាង​ក្រោម។ អ្នក​ក៏​អាច​បោះ​ពុម្ព​ស្ថិតិ​ទាំង​នេះ​បាន​ដែរ ដោយ​ចុច​លើ Create PDF File ឬ យក​ Printable Version ។

នៅ​ទី​បញ្ចប់​លោក​អ្នក​ នឹង​អាច​គ្រប់​គ្រង​លើ​ការ​ប្រើប្រាស់​កុំព្យូទ័រ​របស់​អ្នក​បាន​យ៉ាង​ងាយ​ស្រួល ដើម្បី​អាច​ធ្វើ​ការ​កំណត់​ការ​ប្រើ​ប្រាស់​នេះ​ទៅ​លើ​កូនៗ ​ប្អូនៗ ឬ​នរណា​ម្នាក់​ដែល​ចង់​ប្រើ​កុំព្យូទ័រ​នេះ៕


Read More Add your Comment 0 comments


ទាញ​យក​ Office 2013 សម្រាប់​ Windows 32bit និង​64bit



តើ​អ្នក​ទាំង​អស់​គ្នា​បាន​ប្រើ​ប្រាស់​កម្មវិធី Microsoft Office 2013 ​ឬ​នៅ? ​ប្រសិន​បើ​នៅ​ លោក​អ្នក​អាច​ចូល​ទៅ​ទាញ​យក​ដោយ​ផ្ទាល់​តាម​រយៈ​ file torrent ​ដែល​ក្រុម​ការងារ​យើង​ខ្ញុំ​បាន​រៀប​ចំ។​ នៅ​ក្នុង​ File មួយ​នេះ​អ្នក​នឹង​ទទួល​បាន​នូវ​ Office 2013 ​សម្រាប់​ប្រើ​នៅ​លើ​ Windows 32bit និង​ Windows 64bit ​ព្រម​ទាំង​មាន​ Serial Key ​ស្រាប់។ ​គួរ​រំលឹក​ឡើង​វិញ​ផង​ដែរ​ថា​ យើង​ក៏​ធ្លាប់​បាន​ដាក់​ឱ្យ​លោក​អ្នក​ទាញ​យក​ម្ដង​រួច​មក​ហើយ​ ប៉ុន្តែ​នោះ​គឺ​ជា​ Office 2013 Preview ​ដែល​ក្រុមហ៊ុន​ Microsoft ​ដាក់​ឱ្យ​ប្រើ​ប្រាស់​សម្រាប់​ធ្វើ​ការ​សាក​ល្បង​ ហើយ​នៅ​ពេល​នេះ​ Office 2013 ​បាន​ចេញ​យ៉ាង​ពិត​ប្រាកដ​ហើយ។​ ដូច្នេះ​លោក​អ្នក​អាច​ទាញ​យក​កម្មវិធី​ Office 2013 ​ប្រើ​ដោយ​រីករាយ៕

ទាញ​យក​ជា​ File torrent


Read More Add your Comment 0 comments


អ្វីទៅជា Android ?



Android គឺជា​ប្រព័ន្ធ​ប្រតិបត្តិការមួយរបស់ទូរសព្ទដៃ​ប្រភេទ Smart Phone (​ដែល​គេហៅថា Pocket PC) ប្រព័ន្ធ​នេះកើតឡើងបានដោយ Linux Kernel ដោយសារ​តែការវិវត្ដនេះហើយ វា​ត្រូវបាន​ជាប់ចំណាត់ថ្នាក់ទី ២ នៅលើ​ទីផ្សាទូរសព្ទដៃ ។
ការ​បង្កើត Android នេះឡើង​ក្នុង​គោល​បំណង ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់អ្នក​ប្រើ​ប្រាស់​ដូចជា ៖ សម្រាប់​ជា​ឧបករណ៍​ចាក់​ចម្រៀង check internet ដោយ សារវា​ភ្ជាប់​ជាមួយ Wi-Fi ជាស្រេច អាចដាក់ឯកសារតាមទូរសព្ទបាន​ដោយសារ​វាអាចបើក​នូវ File ប្រភេទ PDF និង Doc បាន ។ ម៉្យាងទៀត​ដោយសារ​មើលឃើញពីភាពជឿន​លឿន​នៃវិទ្យាសាស្រ្ត​ដែល​កំពុង​តែ​ដំណើរ​ការ​យ៉ាង​ល្អនោះ មាន​ក្រុមហ៊ុន​មួយចំនួន បាន​បង្កើត​នូវ Video Conference ដែល​មើលរូបគ្នាឃើញ​នូវ​ពេល​ដែល​ទូរសព្ទរកគ្នា ។
ថ្មីៗ​នេះ ក្រុមហ៊ុន Android បាន​កំពុង​និងវិវដ្តន៍ ពី ជំនាន់ 2.2 ទៅ 3.0 ព្រោះ​ថាកាលនៅ​ជំនាន់ 2.2 Android វាមិនបាន​ភ្ជាប់​នូវ Video Conference ទេ ដូចនេះ ដើម្បី​ប្រកួតប្រជែងជាមួយ ក្រុមហ៊ុន​ផ្សេងទៀត វាត្រូវតែធ្វើ​យ៉ាង​ណា​ឱ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ខាងទំនាក់ទំនងនេះ ។ ប្រព័ន្ធ​ដំណើរ​ការរបស់ទូរសព្ទ Android 3.0 នេះនិងចេញ​ឱ្យ​ប្រើ​នូវ​ចុង​ឆ្នាំ​នេះគឺ ខែធ្នូ ២០១០ ។
​ចំណែក​ឯ Resolution ដែល Android អាច Support បាន​ចុងក្រោយ​នោះគឺ 480x800 pixels ដែល​អាច​ប្រើ​ជាមួយវីដេអូ ប្រភេទ HD បាន​យ៉ាង​ច្បាស់  ។


Read More Add your Comment 2 comments


Serial Number កម្មវិធីផ្សេងៗ (154 softwares)



ពេលនេះខ្វះតែ១០នាទីទៀតម៉ោង ១អាធ្រាតហើយ មិញគិតថាសម្រាក តែដូចជាសប្បាយចិត្តពេកង៉ៃនេះ សូមដាក់ជូននូវអត្ថបទមួយទៀតទៅចុះជាចំណងដៃចុងក្រោយ។ ខាងក្រោមនេះជាលេខ serial របស់កម្មវិធីកុំព្យួទ័រ (windows) ផ្សេងៗ ហើយសង្ឃឹមថាអាចជាជំនួយដល់បងប្អូន និងដើម្បីធ្វើការចែករំលែកបន្តទៀត នៅពេលដែលបងប្អូនមានតែកម្មវិធីហើយមិនទាន់មានលេខ serial បងប្អូនអាចប្រើប្រាស់លេខខាងក្រោមនេះបាន ប៉ុន្តែមិនមានគ្រប់កម្មវិធីទាំងអស់នោះទេ។


Read More Add your Comment 0 comments


ជ្រើស​រើស​កម្មវិធី PeaZip ជំនួស WinRAR, WinZip



Archive ជា​ប្រភេទ​កញ្ចប់​ឯកសារ​មួយ ដែល​ខ្ចប់​ឯកសារ​ជា​ច្រើន​ចូល​គ្នា ហើយ​អាច​ចម្លង​យក​ទៅ​ទី​កន្លែង​ណា​មួយ​យ៉ាង​ងាយ​ស្រួល។ ឯកសារ​ប្រភេទ Archive មាន​ដូច​ជា zip , rar , tar , gz , iso , apk , taz  និង​ជា​ច្រើន​ផ្សេង​ទៀត។ ដើម្បី​គ្រប់​គ្រង​លើ​ឯកសារ​ប្រភេទ​នេះ (ក្នុង Windows) យើង​ចាំ​បាច់​ត្រូវ​ដំឡើង​កម្មវិធី​មួយ​ចំនួន​ដូច​ជា៖

  • WinRAR (គិត​ប្រាក់)
  • WinZip (គិត​ប្រាក់)
  • 7-Zip (មិន​គិត​ប្រាក់)
  • (មិន​គិត​ប្រាក់)
ក្នុង​ចំណោម​កម្មវិធី​ខាង​លើ​ទាំង​ប៉ុន្មាន PeaZip អាច​ចាត់​ទុក​ថា​ជា​កម្មវិធី​ល្អ​មួយ​ដែល​អាច​ទាញ​យក​បាន​ដោយ​មិនគិត​ប្រាក់​និង​បើក​ទូលាយ (Open Source) ហើយ​អាច​ប្រើ​បាន​យ៉ាង​ល្អ​នៅ​លើ Windows មិន​ចាញ់ WinRAR ឬ WinZip ឡើយ។ PeaZip អាច​អាន រុករក​ឯកសារ​នៅ​ក្នុង​ឯកសារ Archive លើស​១៥០​ប្រភេទ ហើយ​កម្មវិធី​នេះ​មាន​វត្តមាន​ទាំង​នៅ​លើ Windows និង Linux ។ (លម្អិត​លក្ខណៈ​ពិសេស)
ខាង​ក្រោម​នេះ​គឺ​ជា​ផ្ទាំង​កម្មវិធី​របស់ PeaZip មួយ​ចំនួន៖


Read More Add your Comment 0 comments


ស្វែងយល់​អំពី​បច្ចេកវិទ្យា 4G










4G គឺ​ជា​អ្វី? ប្រព័ន្ធ 4G គឺ​ជា​បច្ចេកវិទ្យា​​ទំនាក់​ទំនង​​ឥត​ខ្សែ​ប្រភេទ​​ថ្មី ​ដែល​មាន​ល្បឿន​លឿន​​ក្នុង​ការ​​ប្រើ​ប្រាស់ ​ហើយ​វា​ត្រូវ​​បាន​គេ​ដាក់​​ឈ្មោះ​ជា​ផ្លូវ​ការ​​ថា ​Long Term Evolution ឬ​​សរ​សេរ​​ជា​អក្សរ​រកា​ត់​ថា ​LTE។ ​ប្រព័ន្ធ ​4G ​គឺ​ជា​​បច្ចេកវិទ្យា​​ថ្មី ​ដែល​អភិវឌ្ឍ​ឡើង ​ដើម្បី​បំពេ​ញ​​កង្វះ​ខាត​​ក្នុង​ការ​​ទទួល​ ឬ​បញ្ជូន​​ទិន្នន័យ ​ដោយ​ប្រើ​​បច្ចេកវិទ្យា​ចាស់ៗ​​ដូច​ជា​ប្រ​ព័ន្ធ ​GSM​ /​ ​GPRS​ / ​EDGE​។​ ប្រព័ន្ធ​ 4G​ ឬ LTE ​នេះ ​ត្រូវ​បាន​​គេ​ចាត់​ទុក​ជា​​បច្ចេក​វិទ្យា​​ទូរស័ព្ទ​​ជំនាន់​ទី​ 4​ ប្រកប​ដោយ​​ស​មត្ថ​ភាព​​ខ្ពស់។​


Read More Add your Comment 2 comments


ពត៍មានថ្មីៗ
 

© 2012 ចំណេះដឹងIT All Rights Reserved. This Website Designed byTRixKing Blogger Template

x

Get Our Latest Posts Via Email - It's Free

Enter your email address:

TwitterFacebookGoogle PlusLinkedInRSS FeedEmail

Delivered ByFeedBurner

;