លក្ខណសម្បត្តិនៃ SanDisk Extreme USB Flash៖
- មានបីប្រភេទសម្រាប់ជ្រើសរើសគឺ 16GB, 32GB និង 64GB
- ល្បឿនអានចេញ៖ 190 MB/s និងល្បឿនអានចូលគឺ 170MB/s
- វិមាត្រ 2.79″ x .84″ x .45″ (70.87 mm x 21.34 mm x 11.43 mm)
- សីតុណ្ហភាព: 0ºC ទៅ 45 ºC
- អាចប្រើបានទាំង USB 2.0 និង 3.0
ផែនទីប្រទេសកម្ពុជាដែលផលិតដោយកូនខែ្មរ អាចដំណើរការបានដោយមិនចាំបាច់ប្រើប្រព័ន្ធអ៊ិនធឺរណេត
អត្ថបទ៖http://www.techno2day.biz/
ភ្នំពេញ ៖ ដោយមើលឃើញពីការរីកចម្រើននៃបចេ្ចកវិទ្យានាពេលបច្ចុប្បន្នក្រុមហ៊ុន iCase Advanced Technology Group បាននាំមកជូននូវផែនទី អេឡិចត្រូនិចថ្មីមួយប្រភេទ ដែលជាសា្នដៃរបស់កូនខែ្មរពិតៗត្រូវបានបងើ្តតនិង ធើ្វការស្រាវជ្រាវពាក់ព័ន្ធបចេ្ចកទេស ក៏ដូចជាការកំណត់ទិសដៅ ផែនទី និង ទីតាំងតាមបណ្តាហាង ក្រុមហ៊ុន និងសហគ្រាសនានា ឲ្យបានច្បាស់ លាស់ជាភាសា ខែ្មរ នៅ លើ ផែនទីនៃព្រះរាជាណាចក្រកម្ពុជាផងដែរដើម្បីផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងចំណាយ ពេល តិចបំផុតក្នុងការស្វែងរកទីតាំង និង ផ្លូវ តូច ធំ នានានៅក្នុងរាជធានី ក្រុង ក៏ដូចជាតាមបណ្តាខេត្ត ។
លោក វ៉ាន់ គាថា នាយកគ្រប់គ្រងទីផ្សារ នៃក្រុមហ៊ុន iCase Advanced Technology Group បានឲ្យដឹងថាក្រុមហ៊ុនរបស់លោកបានផ្តល់ជូននូវបចេ្ចកវិទ្យាថ្មីដែលទាក់ទងទៅនឹងផែនទីអេឡិចត្រូនិច ដែលមានឈ្មោះជាភាសាអង់គេ្លសថា GPS Navigation និង Tracking System ។ លោកបានឲ្យដឹងទៀតថា GPS Smart Map Navigation គឺជាផែនទីអេឡិចត្រូនិចដែលអាច Install លើឧបករណ៍ Garmin, ប្រភេទទូរស័ព្ទដៃ Smart Phone (IOS- Android- Window) Tablet និង PC ជាដើម។
លោក វ៉ាន់ គាថា បានពន្យល់ថា GPS Navigation ផ្តល់អត្ថប្រយោជន៍ជាច្រើន ដូចជាអតិថិជនអាចស្វែងរកដងផ្លូវតាមបណ្តាខេត្ត ក្រុងទូទាំងព្រះរាជាណាចក្រកម្ពុជា, អាចសែ្វងរក អាសយដា្ឋនផ្ទះ ហាង ក្រុមហ៊ុន សហគ្រាស អាគារ សំណង់នានា ហើយផែនទី អេឡិច ត្រូនិច ដែល ត្រូវបានបំពាក់ដោយក្រុមហ៊ុន iCase Advanced Technology Group បានបង្ហាញ គោល ដៅ នៃ ទីតាំងភាសាខែ្មរផងដែរ។
ក្នុងនោះប្រសិនបើ អតិថិជនយកផែនទីអេឡិចត្រូនិចនេះទៅ បំពាក់លើរថយន្ត គឺលោក-អ្នកអាចដៅទិសត្រង់ចំណុចណាមួយដែលជាគោលដៅនៃការធ្វើដំណើរ ដោយគ្រាន់តែវាយ អក្សរជាឈ្មោះទីតាំងដែល ពេញចិត្តនិងចង់ទៅ ហើយពេលនោះ GPS Navigation នឹងចង្អុលបង្ហាញផ្លូវ រួមទាំងរយៈចមា្ងយដែលអតិថិជនត្រូវធើ្វដំណើរ។ លើសពីនេះ GPS Navigation អាចប្រាប់អតិថិជនឲ្យដឹងពី សា្លកសញ្ញាចរាចរណ៍ផ្សេងៗប្រសិនបើ ក្នុងករណីណាមួយដែល អ្នកបើក បរខុសផ្លូវឬ បញ្ច្រាសទិស ហើយរាល់ការបើកបរ ឬដល់ចំណុចផ្លូវបត់ណាមួយ GPS Navigation នឹងបញេ្ចញសំឡេងជាភាសាខែ្មរប្រាប់ដល់អ្នកបើកបរផងដែរ ។
ចំណែកអត្ថប្រយោជន៍របស់ Tracking System ជាប្រព័ន្ធ Live GPS ក្នុងការតាមដាន នូវថិរវេលាពិតប្រាកដណាមួយសម្រាប់កិច្ចការផ្ទាល់ខ្លួន និងសម្រាប់តាមដានយានយន្ត របស់ អតិថិ ជនហើយ យើងអាច ប្រើប្រាស់ប្រព័ន្ធកំណត់ទីតាំង (GPS) ដើម្បីកំណត់គោលដៅ ជាក់លាក់ ណា មួយនៃយានយន្ត មនុស្ស ឬ ទ្រព្យសម្បត្តិ ផ្សេងៗដែលវាត្រូវបានគេតភ្ជាប់ ហើយនឹង កត់ត្រា នូវទីតាំងនៃវត្ថុនៅចន្លោះពេលដ៏ជាក់លាក់មួយ។
លោក វ៉ាន់ គាថា បានបន្តទៀតថា រាល់ទិន្នន័យ ដែលបានកត់ត្រា ទុកនឹងត្រូវ បញ្ជូន ទៅកាន់មូលដ្ឋានទិន្នន័យ (Database) កណ្តាលមួយនៅលើអ៊ិនធើរណិតដោយប្រើ Modem ទូរស័ព្ទដៃ (GPRS) បង្កប់នៅក្នុងឧបករណ៍នោះផងដែរ ។ ឧបករណ៍ Tracking System អាចជួយកាត់បន្ថយនូវម៉ោងលើសរបស់អ្នកបើកបរ ហើយបង្កើនផលិតភាពរបស់អ្នកបើកបរដោយជំរុញ វាទៅរក្សាទុកក្នុងតារាង(Schedule) របស់វា អាស្រ័យទៅលើការត្រួតពិនិត្យ ពេលវេលាជាក់ ស្តែង ដោយ ការដឹងនូវចលនានៃយានយន្តរបស់អតិថិជន ។
គួររម្លឹកផងដែរថាក្រុមហ៊ុន iCase Advanced Technology Group បានបើកដំណើរការកាលពីដើមខែ មេសា ហើយទទួលបានការគាំទ្រ ជាច្រើនពី សំណាក់ អតិ ថិជន ស្តីពីគុណភាព និង ការចៃ្នប្រឌិតនានា ដើម្បីបម្រើដល់តម្រូវការនៃបចេ្ចកវិទ្យានាពេលបច្ចុប្បន្ន ។ ដូចនេះអតិថិជនអាចទំនាក់ទំនងនិង សាកសួរព័ត៌មានលម្អិតទាក់ទងទៅនឹង GPS Navigation និងប្រព័ន្ធ Tracking System និង សេវាកម្មនានាតាមអាសយដា្ឋន អាគារលេខ ៤៧៩-៤៨១ ផ្លូវលេខ ២៥០ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ឬអាចទំនាក់ទំនងតាមទូរស័ព្ទលេខៈ០១២ ៨៣ ៩៣ ១០- ០៩៣ ៦៥ ៩៩៩៩-០៧០ ៨៨៨៨ ៨៦-០២៣ ៥៥៥ ២០ ៥០ ៕
Read More Add your Comment 0 comments
ស្វែងយល់អំពីលក្ខណៈពិសេសនៃ IP Address
I. IP Address ConceptIP Address (Internet Protocol) គេប្រើ នឹងដាក់ IP ដើម្បីអោយ Network ទាំងអស់បានស្គាល់គ្នា។ យើងដាក់ IP Address ទៅលើឧបករណ៍ដូចជា Sever,Network Printer,Network Scanner,Wireless ហើយ Router។ IP Address មានពីរផ្នែក Network ID ហើយ Host ID ។
Network ID គឺជាការកំណត់សំគាល់ទៅលើ Network នៅក្នុង LAN របស់យើង។ ឧទាហរណ៍ 192.168.2.1។ Host ID គឺជាការកំណត់សំគាល់ទៅលើ IP នៅម៉ាស៊ីនដែលអាចផ្លាស់ប្ដូរ។ឧទាហរណ៍ 192.168.2.54។Static IP Address គឺជា IP ដែលគេដាក់វាគ្រប់ម៉ាស៊ីនកុំព្យូទ័រនៅក្នុង LAN ហើយនឹង Dynamic IP Address គឺជា IP Auto ដែលយើងមិនបាច់ដើរដាក់គ្រប់ម៉ាស៊ីននោះទេ។2.Class of IP Address
IP Address ត្រូវបានគេបែងចែកជា Class A,Class B,Class C ចំណែកឯ Class D(multicast) នឹងClass E(Experimental) ដែលគេប្រើ Classនេះសម្រាប់ធ្វើការស្រាវជ្រាវ នឹងទុកសម្រាប់ធ្វើការពិសោធន៍។ តែនៅនេះយើងផ្ដោតទៅលើតែ Class A,Class B,Class C។
Class A គឺជា Class Addressមួយដែលផ្ដល់ IP Address ច្រើនជាងគេដែលមានដល់ទៅ 16,777,214 ម៉ាស៊ីន។ Class A គឺគិតចាប់ពី 1-126 ដែលមាន Default Subnet mask 255.0.0.0 ចំណែក 127 គឺជា IP Loop back គេប្រើវាដើម្បី Test Network Card ថាដើរឬមិនដើរ ហើយ Class Aមាន Private IP ចាប់ពី 10.0.0.0 ដល់ 10.255.255.255 ហើយ IP ដែលនៅសល់គឺជា IP Public។
Class B គឺជា Class Addressដែលផ្ដល់ IP Address ដល់ទៅ 65,534 ម៉ាស៊ីន។ Class B គឺគិតចាប់ពី 128-191 ដែលមាន Default Subnet mask 255.255.0.0 ហើយមាន Private IP ចាប់ពី 172.16.0.0 ដល់ 172.32.255.255ចំណែកIP ដែលនៅសល់គឺជា IP Public។
Class C គឺជាប្រភេទ Class Addressលក្ខណៈមធ្យមដែលផ្ដល់ IP Address ត្រឹមតែ 254 ម៉ាស៊ីន។ Class C គឺគិតចាប់ពី 192-223 ដែលមាន Default Subnet mask 255.255.255.0 ហើយមាន Private IP ចាប់ពី 192.168.0.0 ដល់ 192.168.255.255ចំណែកIP ដែលនៅសល់គឺជា IP Public។
Private IP គឺជា IP ដែលគេប្រើប្រាស់នៅក្នុង LAN របស់យើង។ ចំណែកឯ Public IP គឺជា IP សម្រាប់ប្រើប្រាស់ក្នុង Internet គឺខាងវិស័យ ISP ។
IP address (Internet Protocol address) វាមាននាទីក្នុងការភ្ជាប់កុំព្យូទ័រឱ្យមានទំនាក់ទំនងជាមួយគ្នាឬអាចភ្ជាប់ទៅកាន់ឧបករណ៍ Network ផ្សេងៗទៀត។ នៅពេលដែលកុំព្យូទ័រវាមានទំនាក់ទំនងជាមួយគ្នានៅលើ Internet ឬ Local Network វាតែងតែបញ្ជូនលេខ IP address ឱ្យគ្នាទៅវិញទៅមក។ កុំព្យូទ័ររបស់អ្នកនឹងទាមទាររកលេខ IP address នៅពេលដែលអ្នកត្រូវការ Hosting Server ហើយកុំព្យូទ័រ Client វានឹងទាមទាររកលេខ IP address កុំព្យូទ័ររបស់អ្នកដើម្បីអាចភ្ជាប់ជាមួយគ្នា។
Private និង Public IP address
IP address មានពីរប្រភេទគឺ Private និង Public IP address ។ Public IP address មានន័យថាវាអាចទទួល Signal ពី Internet ដោយផ្ទាល់ដើម្បីចែកចាយទៅកាន់កុំព្យូទ័រផ្សេងទៀត តែចំណែក Private IP address គឺមិនអាចបានទេ វាចាំតែទទួលចេញពី Public IP address បានតែប៉ុណ្ណោះ។ ឧទាហរណ៍ នៅក្នុង Home network មួយ ឧបករណ៍ Router វាមានលេខ Public IP address នៅលើ Internet ហើយឧបករណ៍នេះវានឹងចែកចាយ Resource ឬ Internet ទៅកាន់ឧបករណ៍ផ្សេងទៀតដូចជាកុំព្យូទ័រឬទូរស័ព្ទជាដើម។ ហើយកុំព្យូទ័រ ទូរស័ព្ទ Smart Phone ឬឧបករណ៍ផ្សេងៗទៀតដែលនៅភ្ជាប់ពីក្រោយ Router ទាំងអស់នេះហៅថា Private IP address នៅលើ Home Network ។ ឧបករណ៍ទាំងនេះនៅពេលដែលត្រូវការភ្ជាប់ទៅកាន់ Internet វានឹង Request ស្នើរកលេខ IP ពី Router ហើយចំណែក Router មាននាទី Forward លេខ IP ទៅកាន់ឧបករណ៍និមួយៗនៅលើ home network ។
ជាធម្មតាលេខ IP address ចាប់ផ្ដើមពីលេខ 192.168.- – នេះជាលេខ address សម្រាប់ផ្ដល់ទៅឱ្យ Private network ។ ហើយកុំព្យូទ័រអ្នកនឹងប្រើលេខ IP address នេះសម្រាប់ទំនាក់ទំនងជាមួយកុំព្យូទ័រផ្សេងទៀតនៅលើ Internet ។
ដូចនេះយើងនឹងបង្ហាញអ្នកអំពីវិធីសាស្ត្រស្វែងរក Private ឬ Public IP Address ដូចខាងក្រោម៖
-
Private IP Address
១. ដំបូងអ្នកត្រូវបើកចូលទៅកាន់ Control Panel រួចចុចលើ View network status and tasks ។២. បន្ទាប់មកទៀត អ្នកត្រូវចុចទៅលើ ឈ្មោះនៃ Internet Connection ដែលអ្នកបានកំពុងភ្ជាប់ឬ អាចជាឈ្មោះនៃ Wireless ដែលអ្នកបានភ្ជាប់។
៣. ក្រោយមកទៀត លោកអ្នកត្រូវចុចទៅលើពាក្យ Detail ដើម្បីឱ្យវាបង្ហាញទិន្នន័យលម្អិតអំពីលេខ IP Address របស់អ្នក។៤. ពេលនោះអ្នកនឹងឃើញមានផ្ទាំងមួយ នៅក្នុង IPv4 តម្លៃ Value របស់វានោះគឺជាលេខ Private IP Address របស់អ្នកហើយ។៥. ក្រៅពីវិធីខាងលើលោកអ្នកអាចអនុវត្តវិធីមួយទៀតដែលងាយបំផុត គឺលោកអ្នកគ្រាន់តែចូលទៅកាន់ Command Prompt នៅក្នុង Windows រួចវាយពាក្យ ipconfig ពេលនោះអ្នកនឹងឃើញលេខ IP Address នៅក្នុងជួរ IPv4 ជាពុំខាន។
-
Public IP Addressដើម្បីអាចស្វែងរកលេខ Public IP Address នៅក្នុងកុំព្យូទ័ររបស់អ្នកបាន អ្នកអាចចូលទៅកាន់ Browser ហើយចូលទៅកាន់គេហទំព័រដែលមានមុខងារអាចឱ្យអ្នកស្វែងរកលេខ IP នេះដូចជា គេហទំព័រ www.whatismyipaddress.com ឬលោកអ្នកអាចស្វែងរកជាមួយ Google ក៏កាន់តែងាយស្រួល។ ដូចនេះនៅពេលដែលអ្នកចូលក្នុងគេហទំព័រ whatismyipaddress.com នោះអ្នកនឹងឃើញលេខ Public IP Address របស់អ្នកជាពុំខាន៕
Read More Add your Comment 0 comments
SanDisk Extreme USB 3.0 ផ្ដល់នូវបទពិសោធន៍ថ្មីសម្រាប់ការបញ្ជូនទិន្នន័យ
SanDisk Extreme USB Flash Drive គឺជាប្រភេទ USB ដែលបានរចនាឡើងដោយបានបង្កើននូវប្រសិទ្ធភាពក្នុងការបញ្ជូនទិន្នន័យបានយ៉ាងលឿន ដែលវាមានលក្ខណខុសពីប្រភេទ USB Flash ដទៃទៀត។ SanDisk Exteme គឺជាប្រភេទ USB 3.0 ដែលល្បឿននៃការអានយកទិន្នន័យរបស់វាអាចកើនឡើងដល់ 190MB/s ហើយការចម្លងទិន្នន័យចូលវិញមានល្បឿន 170MB/s សម្រាប់ប្រភេទទំហំ 64GB ដោយការបញ្ជូនទិន្នន័យរបស់វាគឺលឿនជាង USB 2.0 ដប់ដង។ វាអាចជួយសម្រួលដល់ការរក្សាទុកនូវទិន្នន័យ ឬឯកសាររបស់អ្នកបានយ៉ាងល្អ។
Read More Add your Comment 0 comments
បច្ចេកវិទ្យា Apple ជួបបញ្ហាមិនទៅមុខ?
ផលិតផលរបស់ Apple ដែលរហូតមកទល់បច្ចុប្បន្ន មិនសូវឃើញមានការផ្លាស់ប្ដូរ |
Read More Add your Comment 0 comments
Escarlata Free Preminium Blogger Template
Escarlata Blogger Template is a free blogger template with 2 columns layout and sidebar on the right. Features : simple design, magazine, rounded corner style, auto readmore, related posts with thumbnail, share social bookmark on post, 2 navigation menus at the top of the template and 468x60 banner in the header.To install it on your blog then just download it go to Blogger Dashboard > Edit HTML,upload it and enjoy....
Full Preview ▼
Read More Add your Comment 0 comments
How To Add JS-KIT Star And Thumb Ratings To Blogger?
Add JS-KIT star and thumb rating to blogger.This widget is provided by JS-KIT.com.By following below steps you can easily add these ratings to every blogger post.You can add this ratings in two types.
- Below the post title
- Below your post.
Here I am giving both types of ratings.
- Thumb Rating
- Star rating.
Now lets see how to Add these ratings to blogger.
How to add js-kit ratings to blogger?
- Go to Blogger Dashboard > Design > Edit HTML.
- Backup/download your template.
- And find this code <data:post.body/>
- Put one of the below code just after <data:post.body/>
This will add rating widget under your blog post.If you want to add the rating widget under post title, add below code just after <div class='post-header-line-1'/> .
Code 1
<div style="float:left; margin-right:3px;"></div>
<div class="js-kit-rating" expr:path="data:post.url" expr:permalink="data:post.url" expr:title="data:post.title"></div>
Result:
Code 2
<div style="float:left; margin-right:3px;"></div>
<div class="js-kit-rating" expr:path="data:post.url" expr:permalink="data:post.url" expr:title="data:post.title" view="score"></div>
Result:
- Now find </body> tag.
- Add below code just before </body> tag.
<script src="http://js-kit.com/ratings.js"></script>
Read More Add your Comment 0 comments
Add Simple Scroll To Top Button With jQuery To Blogger
In this post I will give you a tutorial about adding the simple scroll to top button to your blog.Here I have used CSS and jQuery.When any visitor clicks on it the Scrolling Starts from bottom with a Certain speed and it Ends with Gradually Decreases the speed,this effect is looks more attractive.Now lets see how to add this button to your blog.
How To Add Simple Scroll To Top Button To Blogger>
- Go to Blogger Dashboard > Design > Edit HTML.
- Now find for tag </body> in your blog.
- Add below code just above/before </body> tag.
Read More Add your Comment 0 comments
ពត៍មានថ្មីៗ